Post News Media ព័ត៌មានជាតិ បាត់កូនប្រុសម...

បាត់កូនប្រុសមួយភ្លែត ខំដើររកស្រាប់តែឃើញលង់ទឹកស្លាប់ បាត់ទៅហើយ…

កណ្តាល: កាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិត
នៅចំណុចភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហ៊ន ក្លឹម ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង០៨ព្រឹក ឈ្មោះ ថៃ ហ៊ន ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិកើតហេតុ ជាឪពុកមានមុខរបរជាជាងផ្ទះ បានឌុបកូនទៅធ្វើផ្ទះឲ្យគេ នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង លុះដល់ម៉ោង១១ ថ្ងៃត្រង់ ក៏បានឌុបកូនត្រឡប់មកផ្ទះវិញ ដើម្បីហូបបាយ លុះឈប់បានប្រហែល៣០នាទី ក៏ស្រែករកកូនហូបបាយ តែមិនឃើញកូនក៏នាំគ្នាដើររកកូន នៅមិនឃើញ រួចក៏នាំគ្នាដើរទៅរកនៅខាងក្រោយផ្ទះ ក៏ឃើញស្បែកជើងរបស់កូនអណ្តែតក្នុងប្រឡាយទឹក ដោយមានការសង្ស័យ បានចុះមុជរាវស្រាប់តែប្រទះឃើញកូននៅក្នុងទឹក រួចក៏លើកឡើងមកសង្គ្រោះនៅលើគោក តែជាអកុសលក្មេងប្រុសបានស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានព័ត៍មាននេះភ្លាម សមត្ថកិច្ចប៉ុស្តិ៍តាលន់ បានចុះទៅដល់ពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច័យលើជនរងគ្រោះ ដោយមានការចូលរួមពីលោកមេឃុំ លោកគ្រូពេទ្យមណ្ឌលសុខភាពតាលន់ និងកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រនគរបាលស្រុក ។

ជាលទ្ធផល៖ ពុំស្លាកស្នាមអ្វីគួឲ្យកត់សំគាល់ឡើយ ទើបពិនិត្យរួច ក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...