ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៤ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ និងទទួលផលចោរកម្ម នៅភូមិឈើទាល់ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ កូយ មានភេទប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរ កសិករ។ ចំណែកជនសង្ស័យមានចំនួន ៤នាក់៖ ទី១-ឈ្មោះ បួន ផល្លី ភេទប្រុស អាយុ៣០ ឆ្នាំ នៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល អ្នកទទួលបញ្ចាំ(ឃាត់ខ្លួន) ទី២.ឈ្មោះអាត ម៉ាយ ភេទប្រុសអាយុ២៥ឆ្នាំ (គេចខ្លួន) ទី៣.ឈ្មោះអាយ បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ (គេចខ្លួន) និងទី៤.ឈ្មោះទ្រី ភីណា ភេទប្រុសអាយុ៣៧ឆ្នាំ (គេចខ្លួន)។ជនសង្ស័យទាំង០៣នាក់ នៅភូមិឈើទាល់ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

វត្ថុតាងចាប់យកបានរួមមាន ៖ម៉ូតូ១គ្រឿងម៉ាកសេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ គ្មានស្លាកលេខ។

ករណីនេះ ផ្នែកជំនាញសហការ ជាមួយប៉ុស្តិ៍ចាត់ការតាមនីតិវិធី៕

មតិយោបល់