Post News Media ព័ត៌មានជាតិ រថយន្តមួយគ្រឿ...

រថយន្តមួយគ្រឿងជាន់ហ្វ្រាំងមិនទាន់ ក៏ទៅបុកគោកំពុងឆ្លងផ្លូវងាប់ និងរថយន្តរងការខូចខាត

ប៉ៃលិន: កាលពីវេលាម៉ោង ៤ និង៣០ នាទីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងសត្វពាហន (គោ) នៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ម្ចាស់គោឈ្មោះ ធួ ចេង ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកម្ចាស់រថយន្តឈ្មោះ ចិន ថន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើករថយន្តម៉ាក តាគោម៉ា ពណ៌ស ពាក់ស្លាក់លេខ សៀមរាប 2A-6233 មានអ្នករួមដំណើរចំនួន ៩នាក់ (ពុំមានរបួសទេ)។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បណ្ដាលមកពីសត្វគោរត់កាត់ផ្លូវ នៅពេលរថយន្តធ្វើដំណើរ ហើយជាន់ប្រាំងមិនទាន់។

ក្រោយពីកើតហេតុភាគីទាំងពីរបានសម្រួលគ្នានៅនិងកន្លែងដើម្បីបញ្ចប់រឿង៕

Loading...