ព័ត៌មានជាតិ

លុចស៊ីស ពន្លះម៉ូតូមួយគ្រឿង រងរបួសបុរសម្នាក់

ប៉ៃលិន: កាលពីវេលាម៉ោង ៤ និង២០ នាទីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបើកនិងម៉ូតូ ត្រង់ចំណុចភូមិភ្នំស្ពង់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យបុរសម្នាក់រងរបួស។

រថយន្តបង្កម៉ាកលុចស៊ីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-9352 បើកបរដោយឈ្មោះ ម៉េង គាត់ ភេទ ប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង់។

ជនរងគ្រោះឈ្មោះ ចៀន ច័រកាំងណាំ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ​ ជាងជួសជុលម៉ាស៊ីនត្រជាក់ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកម៉ូតូម៉ាក Honda Dream ឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CA-9792 រងរបួស ត្រូវបានបញ្ចូនទៅសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បណ្ដាលមកពីម៉ូតូឡើងវ៉ារថយន្ត ដោយខ្វះកាប្រុងប្រយ័ត្ន ។ បច្ចុប្បន្នវត្ថុតាង ត្រូវបានយកទៅរក្សាទុក នៅអធិការនគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំធ្វើការដោះស្រាយ៕

មតិយោបល់