Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ប...

រន្ធត់ណាស់! បងប្អូនបង្កើតប្រុសស្រី ៣នាក់ កំពុងលេងក្រោមផ្ទះ ស្រាប់តែត្រូវរន្ទះបាញ់..

សៀមរាប: ខណ:មេឃកំពុងភ្លៀង ក្មេងៗកំពុងលេង​ក្រោមផ្ទះ ក៏ត្រូវរន្ទះបាញ់ចំបងប្អូន​បង្កើតប្រុសស្រី ៣ នាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ​ដែល​ហេតុ​ការ​ណ៍នេះ បាន​កើតឡើង​នៅ​ម៉ោង ៤ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ព្រៃ​ឆ្កា ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង។

ក្រោយពីបានដឹងដំណឹងនេះភ្លាម ឪពុកជន​រង​គ្រោះ​ឈ្មោះ ណុ​ន ណ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​និង​អ្នក​ជិតខាង ​បានដឹកជនរងគ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប។​

បច្ចុប្បន្ន​កុមារ​រង​គ្រោះ​ប្រុស​ស្រី​ទាំង​៣​នាក់​ ដែល​ត្រូវ​រន្ទះបាញ់​នោះ​បានដឹង​ខ្លួន និង​បាន​ត្រឡប់​ផ្ទះ​វិញ​ហើយ ដោយសារ​ក្រុម​គ្រូ​ទេ​ព្យ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​៕

Loading...