ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី​ហិង្សាក្នុងគ្រួសារ​ ​វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ!

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ហិង្សាក្នុងគ្រួសារ​(​វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ) កាលពីវេលាម៉ោង៩ ថ្ងៃទី០៩
ខែកញ្ញា ឆ្នាំ២០១៨ ភូមិព្រែកដូង២ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល​។

ជនរងគ្រោះ​ឈ្មោះ ច័ន្ទ ប៊ុនថាវី ភេទស្រី អាយុ៥៧​ឆ្នាំ មុខរបរពេទ្យមណ្ឌលសុខភាពឃុំកំពង់ស្វាយ (ម្តាយបង្កើតជនសង្ស័យ)មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យ​ឈ្មោះ ច័ន្ទ វឌ្ឍនា ភេទប្រុស អាយុ២៩ឆ្នាំ ​មុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយស្រុកកៀន
ស្វាយ ខេត្តកណ្តាល​​(ឃាត់ខ្លួន)​។

សម្ភារ:ខូចខាត​៖ ទ្វារកញ្ចក់ផ្ទះ​១,ទ្វារបន្ទប់ឈើ​​១។

វត្ថុតាងចាប់យក ៖កាំបិតផ្គាក់ (ផ្លែដែក ដងឬស្សី)ប្រវែង០.៦៨ម៉ែត្រ,ដែកបំពង់ទីប ប្រវែង ០៥៣ម៉ែត្រ ។

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះម្តាយបង្កើត របស់ខ្លួនគោលបំណងត្រឡប់ទៅផ្ទះខ្លួនវិញតែពេលជិះម៉ូតូទៅដល់មុខផ្ទះក៏ឃើញជនសង្ស័យ ដែលត្រូវជាកូនបង្កើតកំពុងវាយរបស់របរនៅក្នុងផ្ទះ បណ្តាលឲ្យបែកកញ្ចក់ទ្វារផ្ទះខាងមុខ និងខូចទ្វារបន្ទប់ក្រោមផ្ទះព្រមទាំងកាន់កាំបិតផ្កក់ដើរចុះឡើងនៅ
ក្នុងផ្ទះ ឃើញដូច្នេះជនរងគ្រោះមិនហ៊ានចូលទៅក្នុងផ្ទះ ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ។

ក្រោយពីបានទទួលពាក្យបណ្តឹងជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍ក៏ចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការទៅតាមនិតិវិធី៕

មតិយោបល់