ព័ត៌មានជាតិ

យុវជន២នាក់ ជិះម៉ូតូបុកគោយន្តដឹកឈើ រងរបួសធ្ងន់!

ស្ទឹងត្រែង: កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅចំណុចស្រែត្នោតផ្ទះភី សុភក្រ័ចាស់ លើផ្លូវាតិលេខ៩ ភូមិ.ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ បុក គោយន្តដីកឈើ ទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលឲ្យមនុស្សរបួសធ្ងន់​២នាក់​(ប្រុស)។

អ្នកបើកបរម៉ូតូឈ្មោះ ថាន់ ហុក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិអន្លង់ក្រមួន ឃុំស្រែឬស្សី បើកបរម៉ូតូម៉ាកExciter ពណ៌ខៀវ គ្មានស្លាកលេខ ដោយមនអ្នករួមដំណើរម្នាក់ឈ្មោះ តាំង វ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅជាមួយគ្នា ទាំង២នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
អ្នកបើកបរគោយន្តឈ្មោះ ឡៃ ថាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិជ្រាំធំ ឃុំកោះស្នែង។

ចំពោះករណីនេះ វត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍ថាឡាបរិវ៉ាត់៕​

មតិយោបល់