Post News Media ព័ត៌មានជាតិ ​អគ្គិភ័យឆេះក...

​អគ្គិភ័យឆេះកុដិ​នៅអាស្រមគោកស្រិត ផ្អើលទាំងព្រឹក នៅក្រុងសៀមរាប!

សៀមរាប: នៅថ្ងៃច័ន្ទ ០១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង​៧និង២០នាទីព្រឹក នៅ​ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអគ្គិភ័យឆេះកុដិលោកនៅអាស្រមគោកស្រិត ព្រះតេជគុណ ព្រះនាម ពេជ្រ ជនម្មាយុ​៤០​ឆ្នាំ​។

ករណីខាងលើនេះរលត់វិញនៅវេលាម៉ោង​៨ព្រឹកថ្ងៃដដែល​។

មូលហេតុ: ដុតធូបចោលឆេះរាលដល់ពូក​។

ការខូចខាត អាស្រម ធ្វើអំពីឈើប្រក់សង្ក័សី ប្រវែង៤មគុណ៤ម សម្ភារ:ប្រើប្រាស់មួយចំនួន ប្រាក់ជិត១លានរៀល ស្បង់ សៀវភៅធម៌ ទូរសព្ទ័ដៃ​គ្រឿង​។

​ក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញជួយអន្តរាគមន៍ចំនួន៣​គ្រឿង​ ប្រើទឹកអស់​១​រថយន្ត៕

Loading...