ព័ត៌មានជាតិ

ទាស់ពាក្យសម្តីគ្នា! កាប់១ពូថៅ ម្នាក់ដេកពេទ្យ ម្នាក់ដេកគុក!

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៣និង១១នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីហិង្សា​ដោយចេតនា នៅ​ភូមិក្ដុល ឃុំក្ដុលសែនជយ័ ស្រុកទឹកផុស ខេត្កកំពង់ឆ្នាំង។

​បង្ក​ឡើងដោយ​ឈ្មោះ ប៉ុន ចាន់ ភេទប្រុស អាយុ​៣៤​ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បានកាប់នឹងពូថៅ​ទៅលើជនរងគ្រោះ​ឈ្មោះ អូន សុភក្រ័ ភេទប្រុស អាយុ​២៧ឆ្នាំ ចំនួន១ពូថៅត្រង់ក្រោមក្លៀកខាងឆ្វេង បណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង​។

ក្រោយពេលកើតហេតុ ជនសង្សយ័ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្តុលសែនជ័យ សហការ​ជាមួយកម្លាំងប្រជាការពារ ចុះឃាត់ខ្លួនភ្លាមៗ និង​បានប្រមួលវត្ថុតាង បញ្ជូនទៅផ្នែកជំនាញកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់