ព័ត៌មានជាតិ

រន្ធត់ណាស់! ជិះម៉ូតូលឿនពេក ផ្លូវកោងដួលបោកក្បាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូមួយគ្រឿងបានជិះមិនគោរពផ្លាកសញ្ញា(ផ្លូវកោង) បានដួលបោកក្បាលស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦២ នៅចំណុចគីឡូម៉ែត្រលេខ២៦ ព្រំប្រទល់ភូមិខ្វាន់ទៀង និងភូមិគគីរ ឃុំសសលាវិស័យ ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលជួបគ្រោះថ្នាក់នេះ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CK-5418 (បើកបរទិសដៅពីជើងទៅត្បូង) ដោយឈ្មោះ ឡាក់ ផល្លី ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិម្រាក់(ខ) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ យ៉ុម ចាន់ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិឃុំជាមួយអ្នកបើកបររថយន្តខាងលើ (របួសធ្ងន់)។

ចំណែកមូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូបើកបរមានល្បឿនលឿន និងមិនគោរពផ្លាកសញ្ញា(ផ្លូវកោង) ហើយជ្រុលទៅបុករះបង្គោលសុវត្ថិភាពដាក់តាមជាយផ្លូវទើបបណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់តែម្តង។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់