ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ ​ពាក់ព័ន្ធ​ករណី​ឆក់​ទូរសព្ទ​ដៃ​ ពីបុរសម្នាក់ដែលកំពុង​ជិះ ​Pass​ App​

ភ្នំពេញ: នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​ ក្រសួងមហាផ្ទៃ ​បានឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ​ពាក់ព័ន្ធ​ករណី​ឆក់​ទូរសព្ទ​ដៃ​ ​កាលពី​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង៨​និង​៣០​នាទី​ ​ពី​បុរស​ម្នាក់​ជិះ ​Pass​ App​ ត្រង់​ចំណុច​ផ្លូវ​គិរី​រម្យ​ ហើយ​ត្រូវបានក​ម្លាំង​ល្បាត​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ធ្វើការ​ដេញ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ យិ​ន​ មយូ​រ៉ា​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ , ​ទី​២-​ឈ្មោះ ​សំ​ ម៉ា​រ៉ា​ឌី​ ភេទ​ប្រុស​ អាយុ​១៥​ ឆ្នាំ​ , ​ទី​៣-​ឈ្មោះ​សុខ​ ហេង​ ភេទ​ប្រុស​អាយុ​ ១៤​ឆ្នាំ​ , ​ទី​៤-ឈ្មោះ​ទិ​ត​ សុខ​ជា​ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ និង​ទី​៥-​ឃាង​ វ​ណ្ណះ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​។

បច្ចុប្បន្ន​ជនសង្ស័យ​៥​នាក់​ខាងលើ​ កំពុង​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធីច្បាប់បន្តទៀត​៕

មតិយោបល់