ព័ត៌មានជាតិ

ជួយShareយកបុណ្យផង! បុរសម្នាក់កាន់រូបថតដើររកកូនស្រីជាសិស្សសាលារ៉ូដា ដែលបានបាតអស់រយៈពេល១៥ថ្ងៃគ្មានដំណឹង

ភ្នំពេញ: ក្រោយពីរបាត់កូនស្រីអស់រយ:ពេល១៥ថ្ងៃ ឪពុកបានកាន់រូបថតកូនស្រីមកពឹងអ្នកព័ត៌មានឲ្យផ្សាយដើម្បីឲ្យបងប្អូនបានស្គាល់ឬឃើញជួយផ្ដល់ដំណឹងឲ្យគាត់ផង ជាពិសេសកូនស្រីបានឮហើយសូមឲ្យកូនត្រឡប់មកផ្ទះវិញឪពុកម្ដាយបារម្ភ។

បើការរៀបរាប់ពីឪពុកដែលមានឈ្មោះ ង៉ាន ប៊ុននឿន អាយុ៣៧ឆ្នាំ មុខរបរ​​​​​​​​​​​​​​​​ចិញ្ចឹមទា ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថាគាត់បានបាត់កូនស្រីបង្កើតម្នាក់ឈ្នោះ ម៉េង ហៃ អាយុ១៦ឆ្នាំ​ មុខរបរសិស្សសាលាឯកជនរ៉ូដា។

ប្រភពបានបន្តថា នៅវេលាម៉ោង៤រសៀល ទី២៦ ខែសីហា ឆ្នាំ២០១៨ កូនស្រីបង្កើតរបស់ខ្ញុំបានចេញពីផ្ទះទៅចូលរួមកម្មពិធីខួបកំណើតមិត្តភក្តិនៅម្តុំភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយមិនឃើញកូនស្រីគាត់ត្រឡប់ទៅផ្ទះវិញហើយកូនស្រីគាត់គ្មានទូរសព្ទសម្រាប់ទំនាក់ទំនងទេ ហើយរូបគាត់ដែលជាឪពុកក្មេងស្រីដែលបានបាត់ខ្លួនខាងលើនេះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១រួចរាល់ផងដែរ តែដោយមិនទាន់រកកូនស្រីរបស់ឃើញទៀត រហូតមកដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ គិតទាំងថ្ងៃកូនស្រីគាត់បាត់ខ្លួនរយ:ពេល១៥ថ្ងៃហើយ ទើបគាត់បានពឹងពាក់ឲ្យអ្នកសារព័ត៌មានជួយចុះផ្សាយដំណឹងបាត់ខ្លួនកូនស្រីរបស់គាត់បើសិនជាបងប្អូនណាបានឃើញរូបថតកូនស្រីរបស់គាត់ដូចខាងលើនេះសូមជួយទំនាក់ទំនងតាមរយ:លេខទូសព្ទ ០១៦ ៣៦៣ ៥២២ , ០៧០ ២៦២ ៧០១

គាត់បានបន្តថា ៖ ខ្ញុំបាទមានតែម្រាមដៃដប់អរគុណដល់បងប្អូនដែលជួយផ្តល់ដំណឺងដល់រូបខ្ញុំបាទផង ហើយបើសិនជាកូនស្រីបានទទួលដំណឹងនេះហើយសូមកូនត្រឡប់មកផ្ទះវិញ ចូលរៀនបន្ត ដើម្បីអនាគតកូន ឪពុកម្តាយមិនយកទោសពៃវាយដុំកូនទេឲ្យតែកូនស្រីត្រឡប់មកផ្ទះវិញមកណាកូន.. ៕

មតិយោបល់