ព័ត៌មានជាតិ

សូមជួយShare! ដំណឹងល្អ សម្រាប់សិស្សក្នុងការដាក់ពាក្យបន្តសិក្សា ដោយឥតគិតថ្លៃ

ត្បូងឃ្មុំ: យោងតាមផេក រដ្ឋបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រដ្ឋបាលស្រុកអូររាំងឪ​ សូមជូនដំណឹងដល់មាតា​ បិតា​ អាណាព្យាបាល​ និងសិស្សានុសិស្សក្នុងស្រុកអូររាំងឪ​ឲ្យបានជ្រាបថា​ ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រួលដល់ប្អូនៗសិស្សានុសិស្សក្នុងការដាក់ពាក្យបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា ក៏ដូចជាការប្រឡងចូលតាមស្ថាប័នសាធារណ:ផ្សេងៗ​រដ្ឋបាលស្រុកអូររាំងឪ នឹងផ្តល់សេវានីត្យានុកូលកម្មលើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨​ ជូនដោយមិនគិតថ្លៃសេវា​។

ចំពោះថ្លៃសេវារដ្ឋបាលនេះ​ឧបត្ថម្ភ​ដោយ លោក​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ​៕

មតិយោបល់