ព័ត៌មានជាតិ

​រថយន្តដឹកឥដ្ឋបើកលឿន គេចរ៉ឺម៉កកង់បី ក្រឡាប់ចាក់ឥដ្ឋពេញផ្លូវ រងរបួស៣នាក់!

​​ព្រះសីហនុ: កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយមានរថយន្តដឹកឥដ្ឋមួយគ្រឿង បានបើកគេចរ៉ឺម៉កកង់បី រួចក៏ក្រឡាប់ ​នៅលើផ្លូវ​វិថី​ផែ​ មុខ​ស្ថានីយ​រថភ្លើង​ ​ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​/ខេត្ត​ព្រះសីហនុ បណ្តាលឲ្យមានមនុស្ស៣នាក់រងរបួស។

រថយន្ត​នេះម៉ាក​ HYUNDAI​ ពណ៌​ ស​-បៃតង​ ពាក់ស្លាកលេខ ​ភ្នំពេញ​3C-3891 (អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ)​ មានអ្នករួមដំណើរ​ចំនួន​ ​៣នាក់​ មានទិសដៅចូលក្រុង​ព្រះសីហនុ​ លុះដល់ចំណុចខាងលើ​រថយន្ត​កំពុងមាន​ល្បឿន​លឿន​ ជួបបញ្ហា​អ្នកបើកបរ​​ក៏បាន​ទាញ​ចង្កូត​មក​ខាង​ស្តាំ​បុក​នឹង​របង​ស្ថានីយ​រថភ្លើង​ ព្រមទាំងស្លាក​សញ្ញា​ផ្សេងៗ​ បណ្ដាល​ឲ្យ​ក្រឡាប់​តែ​ម្ដង​។ ជនរងគ្រោះទាំង៣នាក់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​។
​ចំណែក​អ្នកបើកបរ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​៕

មតិយោបល់