ព័ត៌មានជាតិ

នាំគ្នាហែលទឹកលេង លង់ស្លាប់ម្នាក់ នៅស្រុកកំពង់សៀម!

កំពង់ចាម: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចស្ពានដែក ស្ថិតនៅភូមិកោះប្រាក់លើ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម សមត្ថកិច្ចយើងបានទទួលបានព័ត៌មានពីឈ្មោះ ផេង បូរី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ថាមានឈ្មោះ យ៉ាវ គង់អ៊ី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលត្រូវជាមិត្តភក្តិរបស់ខ្លួនបានលង់ទឹកហើយបាត់ នៅចំណុចខាងលើ។

មូលហេតុ នាំគ្នាទៅហែលទឹកលេងនៅទីនោះ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចយើង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កោះទន្ទឹម ចុះធ្វើការរុករកហើយបានឃើញសាកសព ជនរងគ្រោះនៅក្បែរនោះចម្ងាយប្រមាណជា៥០ម៉ែត្រ​។

បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់