Post News Media ព័ត៌មានជាតិ ​មន្ត្រីសាលាក...

​មន្ត្រីសាលាក្រុងព្រះសីហនុ ធ្វើការឃាត់យានយន្ត​២៤គ្រឿង ដែលឈប់ចតតាមផ្លូវ​ប៉ះពាល់សណ្តាប់ធ្នាប់!

​ព្រះសីហនុ: ​មន្ត្រីសាលាក្រុងព្រះសីហនុ​ បានធ្វើការឃាត់យានយន្ត សរុប២៤គ្រឿង ដែលឈប់ចតតាមផ្លូវខាងមុខផ្សារលើប៉ះពាល់សណ្តាប់ធ្នាប់ កាលពីថ្ងៃទី០៦រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នាំយកមករក្សាទុកនៅសាលាក្រុង ក្នុងនោះមានរថយន្ត១៨គឿង ម៉ូតូ៣គ្រឿង ម៉ូតូកង់បី៣គ្រឿង ដែលមានម្ចាស់ខ្លះជាជនជាតិខ្មែរនិងខ្លះទៀតជាជនជាតិចិន។
ក្នុងនោះ រដ្ឋបាលក្រុងតម្រូវឲ្យម្ចាស់យានយន្តចុះធ្វើសណ្តាប់ធ្នាប់រយ:ពេលមួយថ្ងៃរួមគ្នា មុននឹងប្រគល់យានយន្តឲ្យត្រឡប់យកទៅវិញ​៕

Loading...