Post News Media ព័ត៌មានជាតិ ជាង​ផ្សារដែក​...

ជាង​ផ្សារដែក​ម្នាក់​ ឆ្លង​ចរន្ដអគ្គីសនីឆក់ស្លាប់នៅពេលឡើងផ្សារដែកដំបូល​ផ្ទះ!!!

កំពង់ស្ពឺ:​ បុរស​ម្នាក់​ជាកម្មករផ្សារដែក​ ឆ្លង​ចរន្ត​អគ្គិសនី​បណ្ដាល​ឲ្យ​ឆក់ស្លាប់​ភ្លាមៗ​នៅពេលឡើង​ទៅផ្សារ​ដែករណែង​ដំបូល​ផ្ទះ​ កាលពីវេលាម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០១៨​។

សមត្ថកិច្ចបានឲ្យដឹងថា ​ជនរង​គ្រោះ​មានឈ្មោះ​ សយ ពៅ​ ភេទប្រុស​ អាយុ​៤៩ឆ្នាំ​ នៅភូមិព្រៃសាលា​ ឃុំរលាំងគ្រើល​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ​ កើត​ឡើងនៅផ្ទះឈ្មោះចាន់ ចំរើន​ ភេទប្រុស ​អាយុ៤៨ឆ្នាំ នៅភូមិក្រាំងស្វាយ​ ឃុំរលាំងគ្រើល​ ស្រុកសំរោង​ទង​ មុនពេល​កើត​ហេតុ​ បុរស​ជា​កម្មករ​ជាងផ្សាដែក​បានលើកដែក​ហុចទៅមេជាងរបស់ខ្លួន​ គាប់​ជួន​ពេល​លើកដែកបញ្ឈរហុចទៅ​ ​​ក៏បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី​ តែម្ដង​ (ក្រោមខ្សែ​បញ្ជូន​អគ្គីសនី​តង់ស្យុងខ្ពស់​)​ បានឆក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ។

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ទទួល​យក​ទៅធ្វើ​បុណ្យ​តាមប្រពៃណី៕

Loading...