ព័ត៌មានជាតិ

លោកអធិការរងស្រុកក្រគរ ត្រូវបានរថយន្តបុកស្លាប់យ៉ាងរន្ធត់ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវ

ពោធិ៍សាត់: កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត១៦០-១៦១ ភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពាក់ស្លាកលេខ បាត់ដំបង 3A-2871 ពណ៌ស ជិះពីលិចទៅកើត អ្នកបើកបរបឈ្មោះ សល់ អាយុ៤២ឆ្នាំ ភេទប្រុស បានបុកម៉ូតូរងគ្រោះម៉ាក Smash Rivo ពាក់ស្លាកលេខនគរបាល 1.2438 ពណ៌ខ្មៅ ជិះពីកើតទៅលិចច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូឈ្មោះ សាញ់ សាន់ អាយុ៥៥ឆ្នាំ ភេទប្រុស មុខរបរនគរបាលស្រុកក្រគរ ឋានន្តរសក្តិ៍វរសេនិ៍យត្រី ឋាន:អធិការង ស្លាប់ភ្លាមៗយ៉ាងរន្ធត់តែម្តង។

ក្រោយពេលកើតហេតុជនបង្ក បានបើករថយន្តគេចចូលតាមផ្លូវចូលទៅវត្តសម្តេចយស ហើយទុករថយន្តចោល រត់គេចខ្លួនចូលព្រៃបាត់ ។

បច្ចុប្បន្នវត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់