Post News Media ព័ត៌មានជាតិ រថយន្តឡិចស៊ីស...

រថយន្តឡិចស៊ីស ពន្លះរថយន្តហាយប្រីតបត់ចូលបុរីសែនសុខ រួចបន្តទៅបុកចូលតូបជួសជុលម៉ូតូខ្ទេចទាំងកណ្តាលយប់

ភ្នំពេញ: បុរសជនជាតិកូរ៉េម្នាក់ បើករថយន្តមួយគ្រឿងលឿនពេក ចាប់ហ្រ្វាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងបត់ឆ្វេងដៃ ចូលបុរីសែនសុខពេញទំហឹង បណ្តាលរេចង្កូតទៅបុកចូលតូបជួសជុលម៉ូតូរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខបុរីសែនសុខ តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិកូរ៉េម្នាក់ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-0402 ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងទៀតម៉ាកកាមរីហាយប្រីត ពាក់ស្លាកលេខ ភ្នំពេញ 2AE-1680 បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតនៅខាងមុខស្របទិសដៅ បត់ឆ្វេងដៃចូលបុរីសែនសុខ ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកចំហៀងទ្វារខាងមុខខាងឆ្វេងពេញទំហឹង បណ្តាលខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កបានរេមកខាងឆ្វេងដៃជ្រុលទៅបុកតូបជួសជុលម៉ូតូខូចខាតជញ្ជាំងផ្នែកខាងមុខ។ រីឯរថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីម្ចាស់រថយន្តបង្កបានចេញសំណងទៅម្ចាស់រថយន្តរងគ្រោះចំនួន២០០០ដុល្លារនិងចេញសំណងទៅឲ្យម្ចាស់តូបជួលជុលម៉ូតូចំនួន២៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Loading...