ព័ត៌មានជាតិ

​សិស្សសាលារៀនភាសាអង់គ្លេសអាមេរិចកាំងអូខេម្នាក់ ត្រូវរថយន្តដឹកសិស្សកិនស្លាប់យ៉ាងអាណោចអាធ័ម!

កណ្តាល: កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានរថយន្តដឹកសិស្សកិនក្មេងម្នាក់ស្លាប់ នៅចំណុចផ្លូវបេតុង ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្មេងរងគ្រោះមានឈ្មោះ ឌី ម៉ាណា ភេទប្រុស អាយុ៧ឆ្នាំ មុខរបរសិស្ស សាលារៀនភាសាអង់គ្លេស (អាមេរិចកាំងអូខេ) រស់នៅភូមិ​​ឃុំកើតហេតុ។ ចំណែកជនបង្កសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ស៊ុ អូន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើករថយន្តដឹកសិស្សឲ្យសាលារៀនភាសាអង់គ្លេស«អាមេរិចកាំងអូខេ» មានទីលំនៅភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បើករថយន្តម៉ាក នីសាន់ ៣០កៅអី ពណ៌ សលាយក្រហម ពាក់ស្លាកលេខសៀមរាប 3A-0404។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុដកហូតមធ្យោបាយពាក់ព័ន្ធយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ។ ចំណែកសពប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់