ព័ត៌មានជាតិ

រសៀលនេះ ប្រកាសតែងតាំងស្នងការនគរបាលជាតិរាជធានីភ្នំពេញ ជាផ្លូវការហើយ!

​ភ្នំពេញ: នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ពិធីប្រកាស​ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ​នគរបាល​រាជធានី​ភ្នំពេញថ្មី ​គឺលោក​ឧត្តម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ត្រូវចូលកាន់​តំណែង​ជំនួស​​នាយ​ឧត្តមសេនីយ៍​ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញវិញ។

ក្រោមអធិបតីភាព លោក​ ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និងលោក ឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប​ទៀតផងដែរ៕

មតិយោបល់