ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ផឹកស្រវឹង ដើរធ្លាក់ទឹកលង់ស្លាប់!..

កោះកុង: កាលពី​វេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីមនុស្សស្រវឹងស្រាដើរធ្លាក់ទឹកលង់ស្លាប់ នៅ​កំពង់ទូក​(ខ្មែរលើ) ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

សពរងគ្រោះឈ្មោះ មោក លិ: ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

ក្រោយពីទទួលបានដំណឹងនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរូង និងកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពត្រពាំងរូង ចុះទៅធ្វើកោសល្យវិច័យសព។

ក្រោយពិនិត្យរួច ឃើញថាជនរងគ្រោះខាងលើ ពិតជាបានស្លាប់ដោយសារស្រវឹងស្រាធ្លាក់ទឹកស្លាប់ ពិតប្រាកដមែន ។

ចំពោះសាកសពជនរងគ្រោះ កម្លាំងយើង បានធ្វើកំណត់ហេតុប្រគល់ជូន ទៅក្រុមគ្រួសារនៃសព ដើម្បីយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់