ព័ត៌មានជាតិ

ជិះម៉ូតូឌុបកូននិងក្មួយទៅផ្ទះ ខណៈមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់ម្តាយ!…

ពោធិ៍សាត់: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល​ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានករណី រន្ទះបាញ់បណ្តាលឲ្យមនុស្សស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់ នៅចំណុចវល្លិ៍ប្រេង ភូមិ អូរព្រាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ​

ជនរងគ្រោះទាំង៣នាក់ ទី១​មានឈ្មោះ សួន ស្រីនេត្រ ភេទ​ស្រី អាយុ ៣៤ឆ្នាំ​(ស្លាប់),ទី​២​ឈ្មោះ លាង ផាន់ណា ភេទប្រុស អាយុ​៣ឆ្នាំ​(រងរបួស ជាកូនស្ត្រីរងគ្រោះ) និងទី៣ឈ្មោះ យ៉ុម លីនដា ភេទស្រី អាយុ​៧ឆ្នាំ( រងរបួស ​ត្រូវជាក្មួយស្ត្រីរងគ្រោះ) អ្នកទាំង៣នាក់រស់នៅភូមិឃុំកើតហេតុ។
ជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ។

មូលហេតុ ជនរងគ្រោះកំពុងជិះម៉ូតូត្រឡប់មកផ្ទះពេលមេឃកំពុងភ្លៀង៕

មតិយោបល់