ព័ត៌មានជាតិ

ក្រុមចោរប្លន់នៅភ្នំពេញ រត់គេចខ្លួនទៅ​ជាប់អន្ទាក់​សមត្ថកិច្ចខេត្តកំពង់ឆ្នាំង..!

កំពង់ឆ្នាំង: កម្លាំងជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បានសហការ ​​ជាមួយកម្លាំងព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំង និង កម្លាំងអធិការស្រុកកំពង់ត្រឡាច
ចុះស្រាវជ្រាវ និង ឃាត់ខ្លួនមុខសញ្ញាចំនួន​២​នាក់(ប្រុស)នៅ​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៨ ពីបទ​លួច​មានស្ថានទម្ងន់ទោស រួមនឹងវត្តុតាង ម៉ូតូ​​១គ្រឿង ដែលជនល្មើស​ទាំង​២​នាក់​ធ្វើសកម្មភាពប្លន់នៅខណ្ឌឫស្សីកែវ​។

ជនសង្ស័យទាំង​​២នាក់ ទី១មាន​ឈ្មោះ ​លី សុខហេង អាយុ​​៣១​ឆ្នាំ ភេទប្រុស រស់នៅ​ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​​។ និងទី២​ឈ្មោះ រូ ម៉ៅជួប អាយុ​១៨ឆ្នាំ ភេទប្រុស រស់នៅ​ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។

បច្ចុប្បន្ន មុខសសញ្ញា រួមនឹងវត្ថុតាងកំពុងធ្វើកំណត់ហេតុ រួចប្រគល់ជូន កម្លាំងនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់