Post News Media ព័ត៌មានជាតិ ក្រុម​បក្ខពួក...

ក្រុម​បក្ខពួក​មុខសញ្ញា​ចោរឆក់ និងអុកឡុកនៅតាមផ្លូវជាតិលេខ​៤​ ផ្លូវ​លេខ​៤១​ និងសួនច្បារសម្ដេចសង្ឍជួនណាត​ អស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ច!

កំពង់ស្ពឺ:​ កម្លាំងនគរបាលស្រុកសំរោង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបស្រាវជ្រាវយ៉ាងក្ដៅគគុក លើ​ក្រុមចោរឆក់មួយសំបុក​ នៅវេលាម៉ោង​ ១១​ និង​​៣២​នាទី​ នាថ្ងៃទី​៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ក្រោយ​ទទួលបាន​ព័ត៌មានតាមទូរសព្ទពីជនរងគ្រោះ​ ថាមានករណីឆក់ទូរសព្ទ​ (​ ករណី​លួច​មាន​ស្ថានទម្ងន់​ ​)នៅតាមផ្លូវជាតិលេខ​ ៤​ ចន្លោះ​គីឡូម៉ែត្រ​៤២-៤៣ ​ភូមិរលាំងសង្កែ សង្កាត់សុព័ទេ​ព ឆ្ពោះទៅទិស​ខាង​កើត​។

កម្លាំងអន្ដរាគម​ន៍​ របស់​ស្រុកសំរោងទង​ ​បានចេញស្ទាក់ភ្លាមៗ​ ធ្វើ​ឲ្យ​​ជនល្មើស​ ផ្ដួលម៉ូតូរត់គេច់ខ្លួន ចូលទៅក្នុង​សាលាអនុវិទ្យាល័យចំបក់​ កម្លាំង​តាមប្រមាញ់ឃាត់​បាន​ ១​ នាក់ឈ្មោះ ម៉ឹល រ៉ូយ៉ាល់ ភេទប្រុស​ អាយុ​ ២២ឆ្នាំ នៅភូមិស្វាយដង្គុំ ឃុំស្គុះ​ ស្រុកសំរោង​ទង តាម​ចម្លើយ​សារ​ភាព​របស់ជន​សង្ស័យ​​ខាងលើ​ កម្លាំង​ស្រុក​សំរោង​ទង​ បានបន្ដស​ហការ​ ជាមួយខាងក្រុងច្បារ​មន​ ជំនាញ​ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ដ​ ឈានទៅឃាត់មុខសញ្ញាឈ្មោះ​ ឌឺ វណ្ណ​នុន ភេទប្រុស​ អាយុ១៧​ ឆ្នាំ​ នៅភូមិរំលោងប្រឃ្លះ សង្កាត់​សុព័រទេព ក្រុងច្បារមន​ (ជាបក្ខពួកចូលរួមប្រព្រឹត្ដ)​ ឈ្មោះ​ ឃុន លី​ដា ភេទប្រុស​ អាយុ២៨​ឆ្នាំ ភូមិបែលហែល សង្កាត់សុព័រទេព (បក្ខពួក​សមគំនិត​ផ្ដល់ផ្ទះស្នាក់)​ ឈ្មោះស៊ីម សៅនិត ភេទប្រុស​ អាយុ១៧ឆ្នាំ ភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោង​ទង​ (បក្ខពួក​)​ ឈ្មោះ​ អ៊ុន ចាន់ដារ៉ា ភេទប្រុស​ អាយុ១៧ឆ្នាំ ភូមិសំពៅ​ ឃុំព្នាយ​ ស្រុក​សំរោង​ទង​ (បក្ខពួក​)​ ឈ្មោះ​ ភុំ សុខជា ភេទប្រុស​ អាយុ១៧ឆ្នាំ​ ភូមិតាំង​ក្រសាំង ឃុំព្នាយ​ ​(បក្ខ​ពួក​)​ ឈ្មោះ​ គង់ វិចិ្ឆការ ប្រុស​ ១៧​ឆ្នាំ​ ភូមិអង្គសេរី សង្កាត់សុព័រទេព ក្រុងច្បារមន​ កន្លងមកនេះក្រុមគេ​បាន​ធ្វើសកម្មភាព​ឆក់​នៅតាមផ្លូវជាតិចំនួន​ ០៤​ លើក​ ៖
លើក១-​ ឆក់នៅសួនច្បារ​ ខេត្ដកំពង់ស្ពឺ
លើកទី២-ឆក់នៅផ្លូវអង្គឌួង​ ខាងជើងផ្សារអង្គមេត្រី
លើកទី៣-​ ឆក់តាមផ្លូវជាតិលេខ​ ៤​ ផ្សារថ្នល់ទទឹង
លើកទី៤-​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បានតែម្ដង។

ក្នុងនោះនគរបាល​ដកហូតបានវត្ថុតាងរួមមាន​ ម៉ូតូ​៣គ្រឿងម៉ាកស្មាស់​រីវូ ម៉ាក​ Honda Dreme និងទូរសព្ទដៃ​ ០១​ គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង​ ត្រូវបានកម្លាំង​ជំនាញ​បាន​កសាងសំណុំរឿង​បញ្ជូន​ទៅ​ តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

Loading...