ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បើកបុកបុរសវ័យចំណាស់ម្នាក់ ដើរឆ្លងផ្លូវស្លាប់នៅនឹងកន្លែង

ភ្នំពេញ: បុរសម្នាក់វ័យចំណាស់បានស្លាប់យ៉ាងអាណោចអាធ័ម ខណ:កំពុងដើរឆ្លងផ្លូវម្ខាងទៅផ្លូវម្ខាងទៀត ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹង រួចបើករត់គេខ្កួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិគល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អាត់ ផាន ភេទប្រុស អាយុ៦០ឆ្នាំជាង មុខរបរជាងរថយន្ត មានស្រុកកំណើតភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងហេតុបានឲ្យដឹងថា មុនកើតគេឃើញជនរងគ្រោះបានដើឆ្លងផ្លូវម្ខាងទៅម្ខាងទៀត ក្នុងទិសដៅពីត្បូងទៅជើង ខណ:ដើរមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបានបើកទិសដៅពីកើតទៅលិចបុកពេញទំហឹង បណ្តាលជនរងគ្រោះដេកស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកុសល្យវិច័យរួចប្រគល់ជនរងគ្រោះឲ្យទៅដាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់