ព័ត៌មានជាតិ

ឃាតក ដែលបាញ់សម្លាប់ថៅកែទឹកសុទ្ធ កាលពី៣ខែមុន ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ!

កំពង់ឆ្នាំង: សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវឃាត់ខ្លួនបានឃាតក ដែលបាញ់សម្លាប់ថៅកែទឹកសុទ្ធ កាលពី៣ខែមុន ក្នុងឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានហើយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

ជនសង្ស័យឈ្មោះ ឆោម ឆន ភេទប្រុស អាយុ៥៨ឆ្នាំ ជាមន្ត្រីអង្គការមួយកន្លែង។

គួររំលឹកថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៧ និង៥០នាទីយប់ នៅផ្ទះសិប្បកម្មផលិតទឹកសុទ្ធឈ្មោះ ប៊ិន ហឿន អាយុ៦១ឆ្នាំ ត្រូវបានជនពុំស្គាល់មុខបិទមុខជិតស្លៀកពាក់ខោអាវប៉ារ៉ា ប្រើកាំភ្លើងអាកា៤៧ ចូលបាញ់ប្រហារជនរងគ្រោះចំនួន៣គ្រាប់ បណ្តាលឲ្យជនរងគ្រោះស្លាប់នៅក្រោមរថយន្តដឹកទឹកសុទ្ធរបស់ខ្លួននៅមុខផ្ទះ ។

ក្រោយការឃាត់ខ្លួនបានឃាតក ទើបដឹងថា ការបាញ់សម្លាប់គ្នានេះ គឺជារឿងទំនាស់ស្នេហាត្រីកោណ ប្រុស៣នាក់ស្រឡាញ់ស្រីមេម៉ាយម្នាក់៕

មតិយោបល់