ព័ត៌មានជាតិ

ចតរថយន្តទុកមុខផ្ទះចោល ភ្ញាក់ពីដំណេកទ្បើង ចោរលួចរថយន្តទៅបាត់!

ភ្នំពេញ: ស្រ្តីម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ទាំងព្រឹកព្រលឹម នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ភ្ញាក់ពីដំណេកបាត់រថយន្ត ដែលចតទុកមុខផ្ទះមិនឃើញ ត្រង់ចំណុចបុរី តុល លន ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

រថយន្តដែលបាត់នោះ ម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1966 មានម្ចាស់ឈ្មោះ ទិត្យ វ៉ាន់ថា មានទីលំនៅកន្លែងកើតហេតុ ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះ បានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ គាត់បានចតរថយន្តមុខផ្ទះដូចរាល់ដង រួចចូលទៅដេកសម្រាន រហូតដល់ព្រឹកថ្ងៃទី១២ នេះភ្ញាក់ពីដំណេក ទើបដឹងថា រថយន្តត្រូវបានជនសង្ស័យលួចយកទៅបាត់ មិនដឹងថាតាំងពីវេលាណា។

ក្រោយពីដឹងថាបាត់រថយន្តហើយ ទើបនាំគ្នារត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីឲ្យជួយស្រាវជ្រាវ ៕

មតិយោបល់