ព័ត៌មានជាតិ

​ឃាត់ខ្លួនជនជាតិចិន៤នាក់ ពាក់ព័ន្ធ​ករណី​ចាប់​ឃុំឃាំង​បង្ខាំង​មនុស្ស​ខុសច្បាប់​​ធ្វើ​ទារុណកម្ម នៅក្រុងព្រះសីហនុ!

ព្រះសីហនុ: កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនជនជាតិ​ចិន៤​នាក់ ​ពាក់ព័ន្ធ​ករណី​ចាប់​ឃុំឃាំង​បង្ខាំង​មនុស្ស​ខុសច្បាប់​ ធ្វើ​ទារុណកម្ម​ នៅ​ជាន់​ទី​៤​សណ្ឋាគារ​ នៃ​កាស៊ីណូ​ខ្សាច់មាស​ក្នុង​ បន្ទប់​លេខ ៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ។

ក្នុងប្រតិបត្តិការ ​កម្លាំង​សមត្ថកិច្ច​បាន​រំដោះ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ចំនួន​​២​នាក់​ (​ស្រី​,​ប្រុស​)​ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​ ០៤​នាក់​។

ជនសង្ស័យ​​ទាំង៤​នាក់ ​ទី​១-​ឈ្មោះ​ WU​ TAOTAO​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខ:​ E៤៧១១០៧៨៣​ ស្នាក់​នៅ​ នៅ​ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ បន្ទប់​លេខ:​ ៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​,​ ទី​២-​ឈ្មោះ​ WU​ XIONGBO​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខ:​ E១៨៤៨៥៥៨៨​ ស្នាក់​នៅ​ នៅ​ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ បន្ទប់​លេខ:​៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​,​ ទី​៣-​ឈ្មោះ​ WU​ XUXIANG​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខ:​ E៨៩៦៨៤៣២៧​ ស្នាក់​នៅ​ នៅ​ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ បន្ទប់​លេខ:​ ៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ និង​ទី​៤-​ឈ្មោះ​ REN​ JIHU​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខ:​ E៤៥៣៧០៣៤៨​ ស្នាក់​នៅ​ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ បន្ទប់​លេខ:​៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​បន្ត​នីតិវិធីតាមផ្លូវច្បាប់​៕

មតិយោបល់