ព័ត៌មានជាតិ

​ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ!​

កំពង់ស្ ពឺ: កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ​មានឈ្មោះ អ.​ស.ន ភេទស្រី អាយុ១៧ឆ្នាំ ​បានមកប្រាប់ឈ្មោះ អ៊ុ វ៉ុន ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច​(ជាប្រជាការពារភូមិ) ថាមានឈ្មោះ សុខ ធីម ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច (ត្រូវជាឪពុកចុង) បានចាប់រំលោភសេពសន្ថវ: មកលើរូបនាងជាច្រើនដងមកហើយពេលឈ្មោះ អ៊ុ វ៉ុន លឺដូច្នេះក៏រាយការណ៍ជូនសមត្ថកិច្ច ហើយឃាត់ខ្លួនឈ្មោះខាងលើ យកមកសាកសួរនៅអធិការ៕

មតិយោបល់