ព័ត៌មានជាតិ

តូចចិត្តវាសនាកើតមកមិនមានលក្ខណៈកាយសម្បទាមិនគ្រប់ដូចគេ បុរសម្នាក់ចងកសម្លាប់ខ្លួន

កំពង់ធំ: មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានបុរសមកនាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សុង ឃ្លី ហៅខ្លី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។

ចំណែកមូលហេតុ គឺបណ្តាលមកពីតូចចិត្តវាសនាកើតមកមិនមានលក្ខណ:កាយសម្បទាមិនគ្រប់ដូចគេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់