ព័ត៌មានជាតិ

​រថយន្តសាំយ៉ុង បុកម៉ូតូវ៉េវ ស្រ្តី២នាក់ ស្លាប់និងរបួសធ្ងន់!

ក្រចេះ: កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់ស្រ្តី២នាក់ស្លាប់និងរបួសធ្ងន់ នៅចំណុចផ្លូវបំបែក ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

​ម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ។ ចំណែករថយន្តបង្កម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ។

ជនរងគ្រោះឈ្មោះ ហ៊ន ស្រ៊ន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបកសិករ រស់នៅចំណុចវាលខ្សាចភូមិ​ឃុំកើតហេតុ(ស្លាប់)។ និង​ឈ្មោះ សើង សិទ្ធ ភេទស្រី អាយុ៤២ឆ្នាំ មុខរបកសិករ រស់នៅជាមួយគ្នា(​របួសធ្ងន់)។
ជនបង្ករត់គេចខ្លួនបាត់៕

មតិយោបល់