ព័ត៌មានជាតិ

ពិតជាសាហាវណាស់! ករណីឃាតកម្ម វាយសម្លាប់ស្រ្តីវ័យចំណាស់ម្នាក់ នៅ​ស្រុកមេសាង!

ព្រៃវែង: សមត្ថកិច្ចបានប្រាប់Post News ថា កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយដោយប្រទះឃើញស្ដ្រីវ័យចំណាស់ម្នាក់​ដេកស្លាប់នៅលើគ្រែក្រោមផ្ទះ ត្រូវក្រុមជនមិនស្គាល់​មុខ​វាយ​សម្លាប់ដោយ​ប្រើញញួរ.ពូថៅដៃ និងអង្រែ​ចំលើត្រចៀកខាងឆ្វេង ចំក្បាលផ្នែកខាងក្រោយ​ជាច្រើនកន្លែង ​​នៅ​ភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង កាលពីវេលាម៉ោ ប្រហែល១១យប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨។

ជនរងគ្រោះឈ្មោះ តិត នឿន ហៅណូក ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិកើតហេតុ។

ចំពោះក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានអស់ហើយ មានគ្នា២នាក់ ដែលកំពុងរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាង ដូចជាស្បែកជើង ពូថៅ ញញួរ អង្រែ នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនមនុស្ស២នាក់ហៅទៅសួរនាំ៕

មតិយោបល់