Post News Media ព័ត៌មានជាតិ នារីរូបស្អាតម...

នារីរូបស្អាតម្នាក់ បើករថយន្តហាយប្រីត​បុកម៉ូតូ​​ ហើយបើករត់​ជាប់ម៉ូតូក្រោមរថយន្ត ​របួសធ្ងន់បុរស២នាក់!​..

​ភ្នំពេញ: កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយមាននារីរូបស្រស់ស្អាតម្នាក់បើករថយន្ត​បុកជាមួយម៉ូតូ បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ នៅ​ផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយរថយន្តក៏បន្ថែមល្បឿនបើករត់អូសទាំងម៉ូតូ​រហូតទៅដល់គល់ស្ពានជ្រោយចង្វារ ទើបម៉ូតូរបូតចេញ ហើយរថយន្តនៅតែបន្តបើករត់ឆ្លងស្ពានជ្រោយចង្វារទៀត ទើបត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចតាម​ឃាត់បាន។

រថយន្ត​​ម៉ាក ហាយប្រីត​ ពណ៍ស​ ពាក់ស្លាកលេខ ភ្នំពេញ​​2AK-4041។ ចំណែកម៉ូតូម៉ាកឌ្រីម ​ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1W-7243 ជិះដោយបុរស២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់។

​ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត​ និងសមត្ថកិច្ច​ជំនាញផ្នែកចរាចរណ៍ក្រុង នាំយករថយន្តនិងម៉ូតូ​ទៅរក្សាទុក​នៅការិយាល័យ​ចរាចរណ៍​ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំ​ដោះស្រាយ​គ្នាពេលក្រោយ៕

Loading...