ព័ត៌មានជាតិ

បុរសម្នាក់ ​ទាស់ពាក្យសម្តីជាគ្រួសារបន្តិចបន្តួច ចងកបញ្ចប់ជីវិត​..!​

​រតនគិរី: កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីយុវជនម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ខណ:ដែលមាន​ទាស់ពាក្យសម្តីជាមួយក្រុមគ្រួសារបន្តិចបន្តួច នៅ​ផ្ទះជួលមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

​ជនរងគ្រោះមានឈ្មោះ ធឿន ដាណែត ភេទប្រុស អាយុ ២៨ឆ្នាំ ​មានមុខរបរ កម្មករសំណង់ ទើបមកស្នាក់នៅផ្ទះជួលភូមិឃុំកើតហេតុ​។

ក្រោយកើតហេតុកម្លាំងការិយាល័យ ចុះមកត្រួតពិនិត្យនឹងធ្វើកោសល្យវិច័យលើសាកសពឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន​។
​សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី៕​

មតិយោបល់