Post News Media ព័ត៌មានជាតិ Update៖ កុងតឺ...

Update៖ កុងតឺន័របើកវ៉ាជែងបុកម៉ូតូជិះបញ្ច្រាសទិសគ្នា ស្លាប់​បុរសដេកឱប​ម៉ូតូ​នៅនឹងកន្លែង!

ភ្នំពេញ: បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ឱបជាប់នឹងម៉ូតូតែម្តង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័របើកល្បឿនលឿនវ៉ាជែង​រថយន្តខាងមុខ ចូលទៅបំណែកផ្លូវម្ខាង ជ្រុលទៅបុកម៉ូតូស្មាស់ បើកបញ្ចា្រសទិសគ្នា កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាតត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ពិនិត្យលើអត្តសញ្ញាណប័ណនៅជាប់តាមខ្លួនមានឈ្មោះ ប្រាក់ បូរី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ។
ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-9502 ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក កុងតឺន័រ បើកល្បឿនលឿនពីជើងទៅត្បូង វ៉ាជែងរថយន្តខាងមុខ ចូលទៅបំណែកផ្លូវម្ខាង ជ្រុលទៅបុកម៉ូតូជនរងគ្រោះបញ្រ្ចាសទិស បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ហើយរថយន្តបង្ក បន្ថែមល្បឿនបើករត់គេចទៅបាត់ បន្សល់ទុកតែសាកសព និងម៉ូតូ ឱបជាប់នឹងម៉ូតូ យ៉ាងអាណោចអាធ័ម​៕

Loading...