ព័ត៌មានជាតិ

ស្រ្តីម្នាក់ លោតខ្លួនពីលើអាគារ ដឺ លីតហ៍ ហូថែល &​ ស្វិតស៍ ជាន់ទី១២លើគេបង្អស់ ស្លាប់យ៉ាងរន្ធត់ដោយមិនដឹងមូលហេតុ

ភ្នំពេញ: ស្រ្តីវ័យក្មេងម្នាក់ បានស្លាប់យ៉ាងអាណោចអធ័ម បន្ទាប់ពីលោតពីលើហូថែលកម្ពស់ជាន់ទី១២ លើគេបង្អស់ បណ្តាលឲ្យបែកមុខខ្ទិច លាន់ដូចផ្ទុះកង់ឡាន បង្កឲ្យមាន ការភ្ញាក់ផ្អើលនៅវេលា១០និង១០ យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចមុខទូរគមនាគមន៍កម្ពុជា តាមបណ្តោយផ្លូវ១០៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ នារីរងគ្រោះមិនដឹងថាមានបញ្ហាអ្វីនោះទេ ដោយបានត្រឹមតែឃើញនារីរងគ្រោះធ្លាក់ពីលើហូថែលដែលមានកម្ពស់១២ជាន់ ដំបូលលើគេទាំងអស់ ធ្លាក់មកដល់ដីបែកមុខបែកក្បាលស្លាប់ភ្លាមៗ តែម្តង ដោយមិនដឹងថាជាករណីឃាតកម្មឬក៏ករណីអត្តឃាត។ បន្តមកទៀតសារព័ត៌មានបានសួរនាំសន្តិសុខ ដែលយាមប្រចាំនៅហូថែលនោះបានប្រាប់ថា នារីរងគ្រោះនោះមិនដែលឃើញមកស្នាក់នៅក្នុងហូថែលនេះទេ ទើបតែឃើញមករសៀលថ្ងៃកើតហេតុនេះទេ។ ប្រភពដដែលបានបន្តទៀតថារូបគាត់ មិនបានសួរនាំមិនដឹងថាជាជនជាតិ ស្អីនោះទេ។សូម្បីតែអ្នកទទួលភ្ញៀវឲ្យភ្ញៀវដេកបន្ទប់ណាក៏គេឆ្លើយថាមិនដឹងនារីរងគ្រោះជនជាតិអ្វីនោះទេ ដូចជាលាក់លៀមមិនចង់ឲ្យដឹង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយក៏ទាក់ទងទៅសមត្ថកិច្ចខាងកុសលវិច័យមកពិនិត្យត្រឹមតែឃើញបែកមុខបែកក្បាលតែប៉ុណ្ណោះ មិនមានសំបុត្រសម្គាល់អត្តសញ្ញាណឡើយនិងយកសាកសពទៅវត្តស្ទឹងមានជ័យដើម្បីពិនិត្យបន្តទៀត និងរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/yUq1c6Vffik

មតិយោបល់