ព័ត៌មានជាតិ

អាសូរ! នាំឪពុកកូនទៅរាយសន្ទូច បែរជាលង់ទឹកស្លាប់ទាំង២នាក់

ព្រៃវែង: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីបុរស២នាក់ឪពុកកូន បានលង់ទឹកស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោងប្រហែល២រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ភូមិពោធិ៍រៀង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

សពជនរងគ្រោះមានឈ្មោះ រឿន រិទ្ធិ ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ រិទ្ធិ ស្រីម៉ិច ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវជាឱពុកនិងកូន បាននាំគ្នាទៅរាយសន្ទូច ហើយក៏បានបាត់ខ្លួន។ លុះព្រឹកឡើងត្រូវនិងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ទើបប្រពន្ធមករកគេឯងឲ្យទៅជួយរកនៅចំណុចដែលប្តីនិងកូនទៅរាយសន្ទូច ចំណុចប្រាសាទជើងបានឃើញប្តីនិងកូនអណ្តែត ដោយលង់ទឹករណ្តៅអាអ៊ិចស្លាប់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់