Post News Media ព័ត៌មានជាតិ សូមប្រុងប្រយត...

សូមប្រុងប្រយត្ន័ឲ្យបានខ្ពស់! បុរសជាកម្មករម្នាក់ ​ត្រូវផ្ទាំងកញ្ចក់​បាក់រលំពីលើរងរបួសធ្ងន់!

ភ្នំពេញ: បុរសដែលជាកម្មករម្នាក់ត្រូវផ្ទាំងកញ្ចក់ បាក់រលំបណ្តាលឲ្យ មុតដាច់.កដៃរងរបួសធ្ងន់។

ហេតុការខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០​នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ​​ស្ថិតនៅក្នុងបុរីធូ លន ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​។

ក្រោយពីជនរងគ្រោះត្រូវបានផ្ទាំងកញ្ចក់បាក់រលំត្រូវរួច ក៏ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម:ដើម្បីព្យាបាលរបួស៕

Loading...