ព័ត៌មានជាតិ

បុរសស្រវឹងស្រាម្នាក់ រត់ធ្លាក់ចូលអណ្ដូងទឹក…ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ព្រះវិហារ: តាមសមត្ថកិច្ច បានប្រាប់ Post News ថា មានករណីបុរសម្នាក់រត់ធ្លាក់ចូលអណ្តូង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានយកមកសង្គ្រោះនៅមណ្ឌលសុខភាពគូលែន ក្រោយមកក៏បានដាច់ខ្យល់ស្លាប់តែម្ដង។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង៤ និ០៥នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចព្រៃស្មាច់ ភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះ អ៊ុន អុន ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារជនរងគ្រោះ ផឹកស្រាជាប្រចាំ រួមទាំងមានជំងឺភ័យខ្លាច ដោយនៅថ្ងៃកើតហេតុ អំទ្បុងក្រុមគ្រួសារដេកលក់អស់ បុរសជនរងគ្រោះ ក៏បានរត់ទៅធ្លាក់ចូលក្នុងអណ្តូងទឹកជម្រៅ ៥ ម៉ែត្ររបស់កូនបង្កើត ដែលមានផ្ទះទល់មុខគ្នា បណ្តាលឲ្យបោកក្បាលនិងថ្មបែកក្បាល ពេលនោះកូនបង្កើត ម្ចាស់អណ្តូងបានឮសំទ្បេងឪស្រែ ក៏រត់ទៅមើលឃើញ រួចរត់ទៅប្រាប់ក្រុមគ្រួសារ មកស្រង់ចេញពីអណ្តូងទឹក និងដឹកយកមកសង្គ្រោះនៅមណ្ឌលសុខភាពគូលែន ក្រោយមកបានដាច់ខ្យល់ស្លាប់តែម្ដង៕

មតិយោបល់