ព័ត៌មានជាតិ

កុងតឺន័រ បើកកៀរម៉ូតូសេ១២៥ រងរបួសធ្ងន់ម្នាក់ រួចរត់គេចបាត់!

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តកុងតឺន័រមួយគ្រឿង បើកកៀរម៉ូតូសេ១២៥ បណ្តាលឲ្យដួលបោកនឹងថ្នល់ កាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1N-1247 តាមបណ្តោយផ្លូវជាតិលេខ៤ពីកើតទៅលិច លុះដល់ចំណុចកើងហេតុ ស្រាប់តែរថយន្តបង្ក បើកល្បឿនលឿន ពីកើតទៅលិច ជ្រុលមកកៀរជនរងគ្រោះពីក្រោយ បណ្តាលឲ្យដួលបោកបែកក្បាល រងរបួសធ្ងន់ ហើយរថយន្តបង្កបើករត់គេចបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូនជនរងគ្រោះ នៅប៉ុស្តិ៍ចោមចៅ៣ ៕

មតិយោបល់