Post News Media ព័ត៌មានជាតិ ​រថយន្តមិនចាំ...

​រថយន្តមិនចាំម៉ាក​បើកកៀរម៉ូតូ ស្លាប់បុរសម្នាក់នៅនឹងកន្លែង!

កំពត: លោកអធិការនគរបាលស្រុកកំពង់ត្រាច បានប្រាប់Post News ថា កាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ នៅលើផ្លូវជាតិលេខ៣១ ភូមិបឹងខាងធំ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

​ជនរងគ្រោះជិះម៉ូតូ សេ​១២៥ ស៊េរីឆ្នាំ០៩ ពាក់ស្លាកលេខ កំពត1D-5889 ឈ្មោះ ង៉ែត ឆន ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ទិសដៅម៉ូតូពីជើងបត់ទៅលិចស្រាប់តែមានរថយន្ត១គ្រឿងមិនម៉ាក​បានកៀម៉ូតូបណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូនៅកន្លែងទិសដៅរថយន្តពីលិចបត់ទៅជើង។
ចំពោះវត្ថុតាងម៉ូតូ​យកមករក្សាទុកនៅអធិការដ្ឋាន​៕

Loading...