ព័ត៌មានជាតិ

​ជិះម៉ូតូឌុបម្តាយសុខៗ ស្រាប់តែម្តាយធ្លាក់ពីលើម៉ូតូស្លាប់!

កណ្តាល: លោកអធិការស្រុក​អង្គស្នួល បានប្រាប់Post News ថា កាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​គ្រោះថ្នាក់ចរាចរណ៍​ស្រ្តីម្នាក់​ធ្លាក់ពីលើម៉ូតូ បណ្ដាលឲ្យស្លាប់ នៅ​លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ​៣០-៣១ ​ផ្លូវ​ចូលភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល។​

នៅ​មុនពេលកើតហេតុ មានម៉ូតូម៉ាក ហុងដា​ សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DH-4521 បើកបរដោយឈ្មោះ ញឹម ចិន្ដា ភេទស្រី អាយុ២៥ មានទីលំនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ក្រុងភ្នំពេញ បានឌុបម្ដាយឈ្មោះ ទូច ណារី អាយុ៦៧ឆ្នាំ មានទីលំនៅជាមួយគ្នា បានបើកមកពីលិចទៅទិសខាងកើតមកដល់ចំណុកើតហេតុ បានធ្លាក់ ម្ដាយពីលើម៉ូតូបណ្ដាលឲ្យស្លាប់។

ចំពោះករណីនេះតាមការបំភ្លឹរបស់កូនស្រីគាត់ប្រាប់ថាម្ដាយមានជំងឺបេះដូងប្រចាំកាយ៕

មតិយោបល់