ព័ត៌មានជាតិ

ឆេះបង្គោលភ្លើងមួយដើម ផ្អើលអស់រថយន្តពន្លត់អគ្គិភ័យចេញទៅបាញ់ពន្លត់

កំពង់ធំ: កាលពីវេលាម៉ោង៦និង៥៤នាទី ល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីឆ្លងចរន្តអគ្គិភ័យនៅលើបង្គោលខ្សែភ្លើងមួយកន្លែងយ៉ាងសន្ធោសន្ធៅ តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ករណីនេះបណ្តាលមកពី ឆេះកុងទ័រភ្លើងក្នុងប្រអប់មួយចំនួន មកពីឆ្លងចរន្តអគ្គិសនី។

ក្នុងនោះដែរ រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋានគរបាលខេត្ត បានចេញអន្តរាគមន៍ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត ស្មើចំនួន០៥ម៉ែត្រគុប ដោយមានការចូលរួមពីកម្លាំងនគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុង បានជួយអន្តរាគមន៍ពន្លត់ទាន់ពេលមិនបង្ករឲ្យមានការឆាបឆេះរាលដាលប៉ះពាល់ដល់ផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ៕

មតិយោបល់