ព័ត៌មានជាតិ

ស៊យធំ! រត់ម៉ូតូ ឌុបចំម៉ូយអ្នកជក់ថ្នាំញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យជាវុធជាតិផ្ទុះ និងវាស់ជាតិស្រវឹង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដកហូតបានថ្នាំញៀន២កញ្ចក់តូច ខណ:កំពុងជិះម៉ូតូឌុបឆ្លងកាត់ដោលដៅ​​ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចឈូកទិព្វ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសខាងលើមានឈ្មោះ រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅម្តុំកាណាស៊ីធី ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ជិន រតន:​ អធិការងខណ្ឌទួលគោក បានដឹកនាំកម្លាំងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងវាស់ជាតិស្រវឹងនៅចំណុចកើតហេតុខាងលើ ខណ:នោះក៏ឃើញបុរសម្នាក់កំពុងជិះម៉ូតូឌុបមួយគ្រឿងម៉ាកវីវ៉ា ស៊េរីចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1AD-7121 ឆ្លងកាត់គោលដៅទិសដៅពីកើតទៅលិច ដោយមានសង្ស័យកម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់ តែយុវជនរូបនោះបោះចោលថ្នាំញៀន។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានឃើញធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន បុរសខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ ចំណែកអ្នករត់ម៉ូតូឌុបសមត្ថកិច្ចយកមកឲ្យជួយបំភ្លឺរួចឲ្យយកម៉ូតូត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់