Post News Media ព័ត៌មានជាតិ រថយន្តមួយគ្រឿ...

រថយន្តមួយគ្រឿង បើកធ្លាក់ចូលលូ តាមផ្លូវមួយខ្សែនៅក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ព្រះសីហនុ: នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ មានករណីរថយន្តមួយគ្រឿង បានធ្លាក់លូតាមផ្លូវមួយខ្សែ ដែលបត់ឆ្វេងបំបែកចេញពីផ្លូវ ជិតស្ពានអិលវី ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

តាមប្រភពពីពលរដ្ឋ បានឲ្យដឹងថា កន្លែងកើតហេតុ តែងតែមានយានយន្តធ្លាក់ជាប់ជាបន្តបន្ទាប់ ក្រោយមានការកាយដាក់លូ មិនទាន់បានលុបត្រឹមត្រូវ។

ពាក់ព័ន្ធនឹងបញ្ហានេះ ពលរដ្ឋដែលនៅក្បែរកន្លែងនោះ ក៏បានជូនជាដំណឹងឲ្យអ្នកបើកបរឆ្លងកាត់ប្រុងប្រយត្ន័ និងជូនដំណឹងដល់ផ្នែកជំនាញ ពាក់ពន្ធ័ជួយពិនិត្យ និងដោះស្រាយ ដើម្បីការពារពីគ្រោះថ្នាក់ផ្សេងៗផងដែរ៕

Loading...