ព័ត៌មានជាតិ

ទើបនិងរៀបការបាន៦ខែ ស្រាប់តែចោរប្លន់ សម្លាប់ប្តី ហើយយកម៉ូតូទៅបាត់

ភ្នំពេញ: ស្រ្តីម្នាក់ទ្រហោស្រែកយំឱបសពប្តី ក្រោយពីរៀបការ ជាមួយគ្នាជាប្តីប្រពន្ធ ទើបបាន៦ខែ ស្រាប់តែចោរចាក់ប្លន់ សម្លាប់ប្តីយកម៉ូតូទៅបាត់ ដោយទុក សាកសពចោលក្នុងវាលស្មៅ ហើយត្រូវបានគេប្រទះឃើញ ដោយមានទាំងស្នាមរបួស ក ខ្នង មានទាំងឈាមហូរកក្លាក់ តាមផ្លូវ ដែលគេដាក់ការសង្ស័យថា ជាករណីប្លន់យកម៉ូតូ បង្កឲ្យឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅដីវាល ក្នុងបរិវេណខាងមុខរោងចក្រ ហូបវែល ភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

សាកសពក្រោយពីធ្វើការស្រាវជ្រាវរបស់សមត្ថកិច្ច រហូតដល់វេលាម៉ោង៩និង១០នាទី ព្រឹកថ្ងៃដដែល ទើបរកឃើញ ប្រពន្ធជនរងគ្រោះ មកអះអាង ថាត្រូវជាប្តី មានឈ្មោះ ឡាញ់ វ៉ន អាយុ២៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានស្រុកកំណើត ស្រុកឡែម ខេត្តបាត់ដំបង និងមានទីលំនៅ ភូមិតំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត តែមកស្នាក់នៅផ្ទះជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកប្រពន្ធឈ្មោះ ប៉ុល រិន អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា ក្រោយពីរៀបការទើបបាន៦ខែ មានស្រុកកំណើត ភូមិតំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។

តាមស្រ្តីជាប្រពន្ធបានឲ្យដឹងថា ប្តីរបស់គាត់ ចេញរត់ឌុប ជាទូទៅ ចូលផ្ទះនៅម៉ោង៩យប់ តែនៅយប់ថ្ងៃទី១៣ ម្សិលមិញមិនបានឃើញប្តីចូលផ្ទះឡើយ បាត់រហូតព្រឹកថ្ងៃទី១៤ ខែកញ្ញា នេះទើបទទួលពត៌មានថា ប្តីត្រូវបានចោរចាក់សម្លាប់ ប្លន់យកម៉ូតូ សេ១២៥ ស៊េរី២០១១ មួយគ្រឿងទៅបាត់ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា សកសពមិនមុនដឹងថា ស្លាប់ពីពេលណានោះទេ តែនៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ មានកម្មករ ធ្វើដំណើរចូលធ្វើការរោងចក្រ ឆ្លងកាត់តាមផ្លូវ ចូលរោងចក្រ ប្រទះឃើញសកសព ដេកស្លាប់ក្នុងវាលស្រែ ក្បែរផ្លូវ មានធ្លាក់មួកសុវត្តិភាពចំនួន២ លើផ្លូវ និងមានដាមឈាម ហូរធ្លាក់តាមផ្លូវ ផងដែរ ទើបបង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន ជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។

តាមការសន្និដ្ឋានជំហានដំបូង បានឲ្យដឹងដា ជាករណីចាក់ប្លន់យកម៉ូតូ ក្នុងរូបភាព ជនរងគ្រោះឌុប ជនសង្ស័យ ជាមនុស្សស្រី ដែលជាធ្នាក់ ចូលទៅចំណុចខាងលើ លុះឌុបចេញមកវិញ ត្រូវបក្ខពួក ជនសង្ស័យស្ទាក់ ចាប់ចក់អារ.ក ចាក់កពីក្រោយ ហើយយកម៉ូតូទៅបាត់ ។

សាកសពឃើញនៅគម្លាតពី កន្លែងធ្លាក់មួក ស្បែកជើង ប្រមាណ៥០ម៉ែត្រពីគ្នា បើតាមសន្និដ្ឋាន ជនរងគ្រោះអាចរត់ដេញតាមម៉ូតូ អស់ខ្យល់ដួលចូលទឹកស្រែតែម្តង ។

ទោះជាយ៉ាងណាក្តី សាកសពបានស្ថិតក្នុងសភាព ស្នាមរបួសមុត សុះក្រោយស្មា ក ស្លាប់យ៉ាងអាណោចអធ័ម ហើយសមត្ថកិច្ចមូលដ្ឋាន ទាំងជំនាញក្រុង បានចុះមកដល់កន្លែងកើតហេតុ ដើម្បីប្រមូលពត៌មាន ស្រាវជ្រាវ និងដឹកសាកសពយកទៅតំណល់ទុកនៅវត្តគោកបញ្ជាន់ ដើម្បីពិនិត្យ និងបន្តស្រាវជ្រាវ ជុំវិញករណីឃាតកម្មខាងលើ ៕

មតិយោបល់