Post News Media ព័ត៌មានជាតិ ប៉ូលិសព្រហ្មទ...

ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួង បញ្ជូនចោរប្រដាប់អាវុធ ២នាក់ទៅឲ្យតុលាការ រកកំហុសបន្ត

ភ្នំពេញ: ក្រោយឃាត់ខ្លួនបាន ក្រុមចោរប្លន់ ចំនួន ២នាក់ រួចមក នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានកសាងសំណុំរឿង បញ្ជូនលោកចោរ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការ ជួយរកកំហុសរបស់ចោរ។

បើយោងតាមរបាយការណ៍សមត្ថកិច្ច លោកចោរ ទី១ឈ្មោះ តាំង រុន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ចោរ រស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងទី២ឈ្មោះ ឡា ធារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ចោរ រស់នៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។

សូមជម្រាបជូនថា កម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានបើកកាស្រាវជ្រាវ និងឃាត់ខ្លួនក្រុមលោកចោរខាងលើ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេ ធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ លើថៅកែចងការលុយឯកជន យកបានលុយខ្មែរ លុយដុល្លារ និងសម្ភារ សរុបប្រមាណជាជាង ២ម៉ឺនដុល្លារ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន ២គ្រឿង កាំភ្លើងខ្លីចំនួន ២ដើម និងម្ស៉ៅសថ្លា សង្ស័យជាគ្រឿងញៀនចំនួន ១កញ្ចប់ផងដែរ៕

Loading...