ព័ត៌មានជាតិ

​នាយប៉ុស្តិ៍​​​សង្កា​ត់​សុ​ព​រ័​ទេពម្នាក់ ជិះម៉ូតូបុកពីក្រោយរថយន្តឈប់លើចិញ្ចើមផ្លូវ ស្លាប់នៅនឹងកន្លែង!

កំពង់ស្ពឺ: កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៣ ខែកញ្ញា ​ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅ​​​លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ​៤២-៤៣ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

​នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក YAMAHA TAURUS ពណ៌ខ្មៅ លាយទឹកដោះគោ ពាក់ស្លាក​លេខ នគរបាល​១.៧៥៣២ អ្នកបើកបរឈ្មោះ ខឹម ធុន ភេទប្រុស អាយុ៥៤ឆ្នាំ ​មុខរបរ នាយប៉ុស្តិ៍​នគរបាល​សង្កា​ត់​សុ​ព​រ័​ទេព រស់នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ​បានបុករថយន្ត​ពីក្រោយ​ ម៉ាកហ៊ីណូ ពណ៌ក្រហម ឆ្នូតទឹកប្រាក់ ពាក់ស្លាកលេខ កោះកុង3A-0080 ​មានសណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ4A-2338 អ្នកបើកបរមិនស្គាល់​ឈ្មោះ (ចុះរត់បាត់) ដែលកំពុងឈប់នៅលើផ្លូវ (កង់ម្ខាងនៅលើក្រួសក្រហម និងម្ខាងទៀតនៅផ្លូវកៅស៊ូ) បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។

ចំពោះវត្ថុតាងទាំង​២គ្រឿង រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសំរោងទង​។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​​​

មតិយោបល់