ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូលឿនបុកគូទរថយន្ត ស្លាប់នៅនឹងកន្លែង!

​កំពង់ធំ: សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង៨និង៣៣នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកគូទរថយន្តបើកបរក្នុងទិសដៅស្របគ្នា​ពីត្បូងទៅជើង បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១០១-១០២ ភូមិវាលតូច ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1BL-1801 ជិះដោយឈ្មោះ នឹម នាង ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅផ្ទះលេខ១៥ សង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)​។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ2AY-3489 ឈប់លើជាយផ្លូវ អ្នកបើកបរឈ្មោះ ផន សុខចម្រើន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម (នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍)។

​មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់